សេចក្តីប្រសើរនៅក្នុងធម៌ៈ

C

សេចក្តីប្រសើរនៅក្នុងធម៌ៈ សតិប្បដ្ឋាន៤ ប្រសើរលើសសតិទាំងឡាយក្នុងលោក មគ្គមានអង្គ៨ប្រសើរលើសផ្លូវទាំងឡាយ អរិយសច្ចៈ៤ ប្រសើរលើសសច្ចៈទាំងឡាយ ផ្លូវនេះឯងប្រព្រឹត្តិទៅដើម្បីសេចក្តីបរិសុទ្ធនៃទស្សនៈ(ទិដ្ឋិ) ផ្លូវដទៃមិនមានទេ សត្វលោកអាចពិសោធឲ្យជាក់ច្បាស់ដោយខ្លួនឯង កុំចេះតែសូត្រទន្ទេញឬចាំតែថាតាមគេ ផ្លូវនេះជាផ្លូវធ្វើឲ្យរីងស្ងួតកិលេស ជាផ្លូវញ៉ាំងមារឲ្យវង្វេង ជាផ្លូវមិនមានសេចក្តីស្លាប់ ធ្វើឲ្យដល់ទីបំផុតនៃទុក្ខបាន ។

Comments