បំពុល
១.មនុស្សខ្លះត្រូវបានបំពុលខ្លួនឯងដោយគ្រឿងស្រវឹង និងគ្រឿងញៀន។ ដោយពួកគេគិតថាវាជារឿងសប្បាយ និងអស្ចារ្យទៅវិញ។
២.មនុស្សខ្លះត្រូវបានបំពុលដោយហ្គេម ជាពិសេសក្មេងៗ យុវជនមួយចំនួនបានងប់ងុលនឹងហ្គេមដាច់បាយដាច់ទឹក ភ្លេចការសិក្សារៀនសូត្រក៏មាន។
៣.មនុស្សខ្លះបំពុលខ្លះដោយសម្ភារៈហ៊ឺហាបង្អួតគេឯង ទាំងដែលខ្លួនជំពាក់គេវ័ណ្ឌក ប៉ុន្តែខំសម្ញែងធ្វើដូចអស្ចារ្យខ្លាំងណាស់។
គ្មាននរណាបំពុលអ្នកទេ មានតែអ្នកជាអ្នកបំពុលខ្លួនឯង!

