ភាពជាមនុស្សគេត្រូវមានការសិក្សាពីមនុស្សដូចគ្នា

C

ភាពជាមនុស្សគេត្រូវមានការសិក្សាពីមនុស្សដូចគ្នា អ្នកដែលតាមសិក្សាពីគេមិនមែនមានន័យថា គេគឺជាមនុស្សអន់ទេ គឺគេចង់ក្លាយជាមនុស្សរឹងមាំមានក្តីសុខផង ចង់បើកវាំងននជីវិតដើម្បីមើលឲ្យឃើញការពិតផង ។ ចំណែកអ្នកផ្តល់មេរៀនដល់អ្នកដទៃ មិនប្រាកដថា គេគឺជាមនុស្សមានការចេះដឹងទូលំទូលាយនោះទេ គឺគេផ្តល់តែអ្វីដែលគេអាចធ្វើបាន ហើយគេយល់ច្បាស់ប្រាកដតែប៉ុណ្ណោះ(ផ្តល់ពិសោធ) ។ ការសិក្សាពីសត្វ រុក្ខជាតិ និងផែនដី មានសំបូរហូរហៀរក្នុងព្រះធម៌ ការខិតខំសិក្សាពីអ្នកដទៃមិនមែនជាមនុស្សអន់ទេ មានតែមនុស្សល្ងង់ហើយមិនព្រមរៀនសូត្រពីអ្នកដទៃទេ ទើបជាមនុស្សអន់ពិតប្រាកដ ។ 

Comments