ក្នុងពេលសមាធិ

C

សូមក្រាបថ្វាយបង្គំលោកតា ចៅបានធ្វើតាមដំបូន្មានការបង្រៀនរបស់តា ដោយពែនបិទភ្នែក កំណត់ដឹងដង្ហើមចេញចូល ឃើញថាចិត្តចៅដូចជាបានស្ងប់និងមានកម្លាំងក្នុងការបំពេញការងារព្រមទាំងមានការឆាប់ចងចាំក្នុងការសិក្សាមុខវិជ្ជាផ្សេងៗថែមមួយកម្រិតទៀត តែចៅមានបញ្ហាពីរគឺចុកជើងរោយចង្កេះ និង ចិត្តចេះតែរវើរវាយគិតរឿងផ្សេងៗក្នុងពេលសមាធិ ទោះព្យាយាមទាញចិត្តមកវិញក៏នៅតែគិតរវើរវាយដដែល។ ចៅព្យាយាមចម្រើនមេត្តាចិត្តមិនបៀតបៀនរាល់ជីវិតសត្វតាំងពីតូច សូម្បីជញ្ជាត់ទឹកបាយក្តៅក៏មិនហ៊ានចាក់លើដីផ្តេសផ្តាស់ដែរ និងភាវនារាល់ពេលអំពី គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃ គុណមាតាបិតាគ្រូបាអាចារ្យ ព្រមទាំងពិចារណារាល់ពេលនៃទោសរបស់បាណាតិបាត និង អនិសង្ឃនៃការមិនសម្លាប់សត្វព្រមទាំងសង្គ្រោះសត្វ ជាពិសេសចៅតែងតែភាវនាក្នុងចិត្តរឿយៗថាអ្វីៗក្នុងលោកចក្រវាឡនេះគ្រាន់តែជារូបធម៌និងនាមធម៌ ជា ការតាក់តែងប្តូរទម្រង់របស់ថាមពលតែប៉ុណ្ណោះ សូមជូនបុណ្យនេះដល់លោកតាជាទីគោរពផងផង។
សាធុៗសូមបានពាល់ត្រូវចិត្តស្ងប់ដែលជាកំណប់ទ្រព្យប្រចាំជីវិតទៅណាចៅ ! 

Comments