5 ចំនុចដែលធ្វើអោយជីវិតរបស់អ្នកមានក្តីសុខ និង រីករាយ:
1. កុំរំពឹងទុកខ្ពស់ពេក។ មិនថារឿងសិក្សា, ការងារ, និង ស្នេហាបើយើងរំពឹងទុកខ្ពស់ហើយពេលលទ្ធផលចេញមកមិនដូចការរំពឹងទុកនោះវានឹងបំផ្លាញសេចក្តីសុខរបស់យើងទាំងដែរយើងអាចរស់នៅបានដោយគ្មានរបស់ដែលយើងរំពឹងទុកនោះ។
2. សេចក្តីសុខ មិនមែនកើតបានដោយសារ ឡាន ផ្ទះ ទូរស័ព្ទថ្លៃ និង សម្ភារៈថ្លៃៗអីទេគឺវាកើតឡើងពីចិត្តរបស់អ្នកទាំងអស់គ្នា ហើយផ្ទុយមកវិញវាអាចនាំទុក្ខអោយយើងបើសិនជាយើងខ្ចីលុយអ្នកដ៏ទៃមកទិញរបស់ទាំងនោះ។កាលណាទាល់តែមានឡានទំនើប ផ្ទះវីឡា ទូរស័ព្ទថ្លៃទើបធ្វើអោយអ្នកសប្បាយចិត្តនោះអ្នកទាំងអស់គ្នាកំពុងអោយតម្លៃការសប្បាយរបស់អ្នកថ្លៃពេកហើយព្រោះវាអាចរកបានដោយមិនអស់លុយគឺគ្រាន់តែអ្នកធ្វើចិត្តអោយសប្បាយទៅបានហើយ។
3. ស្វែងរកមិត្តភក្តិដែលអាចពិភាក្សា ចែករំលែក និង ជួយជម្រុញអ្នកទៅរកផ្លូវល្អ។មនុស្សជាសត្វសង្គមគឺមានន័យថាមិនអាចរស់នៅតែឯកឯងបានទេដូចនេះការស្វែងរកមនុស្សដែលអាចជួយអភិវឌ្ឍន៏អ្នកបានវាជារឿងមួយល្អបំផុត។
4. ហាត់ប្រាណរក្សាសុខភាព និង បរិភោគអាហារល្អៗ។ សុខភាពជារឿងសំខាន់បំផុតមួយ។បើអ្នកឈឺហើយទោះបីមានលុយច្រើនប៉ុណ្ណាក៏មិនសប្បាយចិត្តដែរព្រោះអាហារនៅពេទ្រមិនដូចអាហារនៅផ្ទះទេ។
5. អភិវឌ្ឍន៍ខ្លួនឯងជានិច្ចព្រោះចំណេះដឹង បទពិសោធន៍ ដែលអ្នកមានកាលពីប្រាំឆ្នាំមុនមកដល់សព្វថ្ងៃគេអាចនឹងឈប់ប្រើហើយក៏មាន។ រៀនពីអ្នកដែលមានចំណេះដឹង និង បទពិសោធន៍ពិតប្រាកដដោយមិនប្រកាន់ថាគេមានអាយុ ក្មេង ឬ ចាស់ជាងយើង។
ចុងបញ្ចប់រៀនផ្តល់សេចក្តីរីករាយអោយមនុស្សជុំវិញខ្លួនព្រោះពួកគេនឹងអោយមកយើងវិញក្រោយពេលអ្នកអោយទៅគេ។



