១.មនុស្សខ្លះចូលចិត្តយកលេសមកដាក់មុខដើម្បីគេចចេញពីបញ្ហាកំពុងកើតមាន ដោយពួកគេមិនហ៊ានប្រឈមមុខដោះស្រាយ ដែលធ្វើឱ្យបញ្ហានោះកាន់តែរីកធំឡើង។
២.មនុស្សខ្លះរកលេស ដើម្បីខ្ជិល ឬគេចពីការងារ ដោយថាក្តៅពេក ត្រជាក់ពេក ព្រឹកពេក ល្ងាចពេក ហេតុនេះហើយទើបបានជាគ្មានការរីចម្រើនសោះ។
៣.មនុស្សខ្លះយកលេសមកបាំងមុខកុំឱ្យគេប្រើព្រោះតែខ្លួនឯងខ្ជិល ចួនកាលមិនចង់ធ្វើប៉ុន្តែចង់បានប្រយោជន៍ដែរ។ កុំបង្កើតហេតុផល ដើម្បីបានលេស។

