តើអ្វីជាអំណាចនៃភាពស្ងៀមស្ងាត់?

C

ពេលដែលយើងមិនទាន់មានសកម្មភាពឬដំណោះស្រាយដែលមានប្រសិទ្ធភាពមួយ ភាពស្ងៀមស្ងាត់នឹងក្លាយជាសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតដោយស្វ័យប្រវត្តិ។ អ្នកមិនអាចប្រថុយធ្វើសកម្មភាពទាំងងងឹតងងុលគ្មានដឹងខុសត្រូវនោះឡើយ។ លទ្ធផលប្រាកដជាមិនដូចអ្វីដែលយើងចង់បានឡើយ។ សកម្មភាពមិនច្បាស់លាស់ នោះលទ្ធផលនឹងមិនច្បាស់លាស់ដូចគ្នាដែរ។
ឆ្លើយតបនឹងសកម្មភាពដែលខុសរួចហើយឬសកម្មភាពដែលមនុស្សគ្រប់គ្នាដឹងរួចហើយ ភាពស្ងប់ស្ងាត់គឺជាការឆ្លើយតបដ៏អស្ចារ្យមួយ។ មនុស្សឆ្កួតម្នាក់ដែលគ្រប់គ្នាបានស្គាល់បាននឹងកំពុងជេរអ្នក នោះការស្ងៀមស្ងាត់គឺជាការឆ្លើយតបដ៏ត្រឹមត្រូវបំផុតមួយដែរ។ ចំណែកការឆ្លើយតបជាមួយរឿងរ៉ាវដែលមនុស្សគ្រប់គ្នាដឹងរួចហើយ នោះការឆ្លើយតបនឹងបង្ហាញពីភាពអន់មួយ ដែលផ្ទុយពីភាពស្ងៀមស្ងាត់ដែលអាចនឹងក្លាយជាចំណុចខ្លាំងវិញ។
ពេលដែលយើងកំពុងស្ថិតក្នុងភាពមិនអាចគ្រប់គ្រងខ្លួនឯង (Out of Control) ការនៅស្ងៀមជាការល្អប្រសើរបំផុត។ មនុស្សជាច្រើនបង្កើតកំហុសឬខុសឆ្គងនៅពេលដែលអារម្មណ៍របស់ពួកគេខ្លាំងជាងបញ្ញារបស់ខ្លួនឯង ដែលធ្វើឱ្យគេត្រូវធ្វើសកម្មភាពមួយដែលខ្វះការពិចារណាឲ្យបានត្រឹមត្រូវ។ គេនឹងបញ្ចេញសកម្មភាពមួយទាំងកំហឹង ការច្រណែន ការរំភើបជ្រុល និងអារម្មណ៍ព្រៃជាច្រើនទៀត ជាដើម។ ការចេះជ្រើសរើសភាពស្ងៀមស្ងាត់បន្តិចក្នុងកាលៈទេសៈនេះ រហូតដល់ការវិលមករកភាពប្រក្រតីវិញ ក៏ជាវិធីសាស្រ្តដ៏ប្រសើរបំផុតមួយដែរ។
នៅស្ងៀមក៏ជាវិធីនៃការបិទបាំងសត្រូវ។ ក្នុងសុភាសិតសង្គ្រាម “ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំងមួយរយដងឈ្នះមួយរយដង” ដូចនេះការនៅស្ងៀមស្ងាត់នឹងបង្កការលំបាកដល់សត្រូវស្គាល់ពីស្ថានភាពរបស់អ្នក។ វាគឺជាយុទ្ធសាស្រ្តបិទបាំងដ៏អស្ចារ្យមួយដែរ។ អ្នកមិនបញ្ចេញអ្វីសោះ សត្រូវពិតជាពិបាកដឹងថាអ្នកកំពុងធ្វើអ្វី កំពុងគិតពីយុទ្ធសាស្រ្តអ្វី ហើយមិនដឹងថាអ្នកខ្លាំងប៉ុណ្ណាឬខ្សោយប៉ុណ្ណានោះទេ។

Comments