ក្តីមេត្តា នឹងធ្វើអោយយើងយល់អ្នកដទៃច្រើនឡើង!
គេនិយាយមិនចូលត្រចៀករបស់យើង យើងក៏យល់
គេធ្វើមិនត្រូវចិត្តរបស់យើង យើងក៏យល់
គេគិតខុសពីយើង យើងក៏យល់
គេធ្វើខុស គេមានកំហុស យើងក៏យល់ ...
ពីព្រោះគេ គឺជាមនុស្ស
មាន -ខុស- ត្រូវ - ល្ងង់- ឆ្លាត
មិនខុសពីយើង ..កុំស្តីបន្ទោសគេអោយសោះ ។
ក្តីមេត្តាខ្លួនឯង នៅពេលយើងធ្វើមិនត្រូវចិត្តខ្លួនឯង
ក្តីមេត្តាចំពោះអ្នកដទៃ នៅពេលគេធ្វើមិនត្រូវចិត្តយើង ។
ក្តីមេត្តាធ្វើអោយយើងម្នាក់ៗបានល្អប្រសើរឡើង
ក្តីមេត្តាធ្វើអោយយើងយល់ អាណិតចំពោះអ្នកដទៃច្រើនឡើង ។
ចូរផ្តល់ក្តីមេត្តាចំពោះមនុស្សគ្រប់រូបរួមទាំងខ្លួនឯងដែរ ៚

