កិច្ចការរបស់ចិត្តៈ ចុតិចិត្ត គឺជាចិត្តចុងក្រោយ ជាចិត្តលាចាកភពចាស់ទៅកាន់ភពថ្មី វាធ្វើនៅលើវិថីចិត្តគឺនៅខណៈ ជវន - ចុតិ មានន័យថា ជវនចិត្តស្ទុះមកសោយអារម្មណ៍បានបួន ឬ ប្រាំខណៈទើបចុតិតែម្តង(ព្រោះជវនចុះខ្សោយខ្លាំងហើយ បើបានតែត្រឹម៦ខណៈគឺជាស្ថានភាពសន្លប់) ឬធ្វើនៅតទាលម្ពណៈបានមួយឬពីរខណៈ ទើបចុតិ ឬ ធ្វើនៅខណៈជាភវង្គហើយទើបចុតិ ។ រឿងនេះមានតែព្រះសព្វញ្ញុត្តញាណទេទើបដឹង ចំណែកខាងវិទ្យាសាស្ត្រ គេសិក្សាតាមបែបវិទ្យាសាស្ត្រគឺមានតំណាក់កាលជាបន្តបន្ទាប់ដែរ។
សារុបមកគឺ ជវន - ចុតិ , តទាលម្ពណៈ - ចុតិ , និង ភវង្គ - ចុតិ , ចុតិព្រះអរហន្តសម្មាសម្ពុទ្ធគឺនៅចន្លោះរូបឈាននិងអរូបឈាន ក្រោយពីព្រះអង្គបានចូលឈានជាអនុលោម បដិលោមរួចហើយ នេះតាមព្រះអនុរុទ្ធព្រះអង្គតាមមើលដោយទិព្វចក្ខុ ។ ចំណែកចុតិ ព្រះអរហន្តគឺចុតិក្រៅទ្វារឬលោកអស់ឧបាទានក្នុងអារម្មណ៍ទាំងពួងហើយ ។

