និទានគំនិត !
មានព្រាហ្មណ៍ដ៏ល្បីល្បាញខាងបញ្ញាម្នាក់ បានលើកវាទៈ(ដាក់សំណួរ)ទៅព្រះពុទ្ធថា តើអ្វីដែលជ្រួលច្របល់បំផុតមិនអាចអត់ទ្រាំបាន និងអ្វីដែលមិនអាចនិយាយរួច ? យើងរាប់ដល់បីបើព្រះអង្គរកមិនឃើញទេ ល្មមឈប់តាំងខ្លួនជាព្រះតទៅទៀតទៅ ! ។ ព្រាហ្មណ៍រាប់ដល់បី ព្រះពុទ្ធនៅគង់ញញឹមស្ងៀម ស្រាប់តែតាព្រាហ្មណ៍ក្រាបថ្វាយបង្គំព្រះពុទ្ធហើយពោលតំកើងថាៈ នេះបានចំជាព្រះ ជាទីពឹងនៃលោកពិតប្រាកដមែន ! ។ ពោលហើយគាត់ចាកចេញទៅ ព្រះពុទ្ធទ្រង់ព្រះតំរាស់ថាៈ អាជានេយ្យ(សេះខ្លាំង)តែងស្រៀវនឹងរំពាត់ដូច្នេះឯង ! ។ ភិក្ខុទាំងឡាយបានឮហើយនាំគ្នាឆ្ងល់នឹងសំណួរចម្លើយទាំងនោះណាស់ ! សូមលោកអ្នកជួយពន្យល់លោកផង តើហេតុអីក៏ព្រះមិនឆ្លើយតបសោះបែរជាតាព្រាហ្មណ៍សសើរថាត្រូវទៅវិញ ?

