ដំណើរធម្មជាតិ

C
chansela

 មនុស្សតែងកាប់សម្លាប់គ្នារហូតដល់ផែនដីឆេះជាផេះផង់ រួចហើយអន្តរកម្មនៃធាតុបានកើតឡើង ជីវិតក៏កើតជាថ្មី បានដណ្តើមហែកហួរសេចក្តីសុខពីគ្នាត្រាតែផែនដីត្រូវឆេះដដែលៗម្តងហើយម្តងទៀតជាធម្មតា ! ។ ភពតូចឆេះ៨ដងទើបរាលដល់ភពធំម្តង នេះជាដំណើរធម្មជាតិ ! ។ ការដាស់តឿនរបស់ព្រះពុទ្ធឃោសាចារ្យ !
ចូរខិតខំបំពេញបារមីដើម្បីបានរំដោះខ្លួនពីអន្លុងវដ្តៈឲ្យបានឆាប់ចុះ ! អំណឹះទៅថ្ងៃមុខ នៅចុងកប្ប វិញ្ញាណសត្វដែលចុតិ(ស្លាប់)ពីនរកប្រេត តិរិច្ឆាន មកកើតនៅភពមនុស្សមានច្រើនណាស់ ! ពួកគេមានចិត្តកាចសាហាវ អ្នកណាមិនទាន់ចាកចេញផុតពីលោកនេះ នឹងត្រូវពួកនោះយាយីញាំញីធ្វើទុក្ខបុកម្នេញគ្មានថ្ងៃរកសេចក្តីសុខបានឡើយ ! ។ នៅទេវភព នាសាលាទេវសភា ពួកទេវតាក៏មានការប្រជុំគ្នា ភិតភ័យយ៉ាងតក្កមា ព្រោះតែពួកអសុរកើតច្រើន ទៅយាយីនៅទេវភពគ្មានក្តីសុខ ម្នាក់ៗខំបំពេញបារមីដើម្បីបានទៅកើតនៅភពខ្ពស់ៗតទៅទៀត ដើម្បីគេចជៀសពីវិញ្ញាណអាក្រក់ ! ! ! ។ ទេវតាពួកនោះជាជនកំសាកឬ ? ថាមិនកំសាកទេ ព្រោះពួកបរិសុទ្ធិមិនអាចនៅច្រឡូកច្រឡំជាមួយពួកមិនបរិសុទ្ធិបានឡើយ ទុកឲ្យពួកគេនៅជាមួយពួកគេចុះ ! ។

Comments