សូមកុំគិតអីច្រើនក្រៅពីតាមមើលចិត្តខ្លួនឯងទៅណា វានៅលោភបុិនណា វាក្រោធបុិនណា វាងងើលបែបណា វាថោកយ៉ាងណា ឥឡូវនេះថ្លៃបានបុិនណាជាដើម បើរវល់មើលគេភ្លេចខ្លួនឯងហើយចៅអើយ ។ ល្ងាចមិញជួបវិញ្ញាសារមួយ គេតេមកសួរតាថា លោកតាបោកគេម៉ាចប់ចំណេញបានម៉ានដែរ ? អាលើកជើងលោកទូលនឹងគេឲ្យម៉ានមុឺនដុល្លារសួរតាមត្រង់ ពេលនោះទ្រូងតាញ័របន្តិចដែរតែខំសម្រួលពន្យល់តាមហេតុផល តែចៅនោះរញេញមិនជឿបុិនអាច់ក្រចកតាក៏បិទទូរស័ព្ទចោលទៅ ។ សូម្បីតែមនុស្សធ្លាប់រាប់អានក៏ព្រមានថា ឲ្យឆាប់ថយចេញពីលោក ព្រោះឃើញក្រឡាលោកបោកច្រើនណាស់ ។ គាត់អត់មើលអាជ្ញាធរដែលគេចេញជួយមើលថែលោក មានឡានពេទ្យមានប៉ូលីស បើចឹងមានតែចៅហ្វាយខេត្តចូលរួមបោកដែរ ? ។ ចប់ហើយ ចៅហ្អើយចៅ ល្ងង់ជាងក្មេងឃ្វាលគោឆ្ងាយណាស់ ! តាឲ្យតែលោកទំនេរតាទៅថ្វាយបង្គំលោកទៀតហើយ ព្រោះមួយផែនដីនេះមានតែតាម្នាក់គត់ដែលបានទូលបាទាលោកប្រកាសសច្ចៈវាចាសូមអស់នូវអាសវធម៌។

