ជិវិត គឺដូច្នេះឯង
.ថ្ងៃនេះស្រស់ស្រាយ
.ស្អែកឡើងរោយរាយ ស្រពាប់ស្រពោន
.ថ្ងៃខានស្អែក ស្ទើរស្លាប់ ស្ទើររស់...។
ជរា ព្យាធិ មរណៈឬការស្លាប់ ការព្រាត់ប្រាស ជាមរតកជីវិតដែលវាជួយបង្រៀនឲ្យយើងចេះឲ្យតម្លៃវត្ថុតូចតាចតិចតួច ដែលកើតមានចំពោះយើងធ្វើឲ្យយើងចាប់ភ្លឹកថាអ្វីទាំងអស់មិនទៀង មានការរលត់រលាយសាបសូន្យទៅវិញជាធម្មតា..។
អាស្រ័យហេតុដូច្នេះហើយយើងមានតែរៀនដឹង រៀនស្គាល់
រៀនលើកដំកើងឧបការគុណមាតាបិតា ញាតិមិត្ត អ្នកដែលធ្លាប់ធ្វើល្អចំពោះយើង ចំពោះក្រុមគ្រួសារយើង...។
អរគុណបុណ្យ អរគុណពរជ័យដែលទទួលបាន អរគុណកូន អរគុណចៅ...អ្នកដែលយកចិត្តទុកដាក់ចំពោះយើង...។
ជិវិតពិតជាផុយស្រួយណាស់...កុំភ្លេចសមាទានសីល...កុំភ្លេចសមាទានអំពើល្អ...។

