អរគុណភ័ព្វសំណាងដែលបានកើតជាមនុស្ស ! ភ័ព្វសំណាងឬ ? អ្វីទៅជាភ័ព្វសំណាងនោះ ? តើស្មានថាជីវិតនេះអាចគេផុតពី ការជួបព្រាត់ ការលំបាក ទុក្ខវេទនា ការភ័យខ្លាចមានការបាត់បង់ និងការចាស់ឈឺស្លាប់បានឬ ? តើភ័ព្វសំណាងបែបណាខ្លះដែលយើងមិនធ្លាប់បានជួបក្នុងសង្សារវដ្តនេះនោះ ? ទីបំផុតសល់ត្រឹមតែបទពិសោធជីវិត ហើយត្រូវរលាយបាត់អស់ទៅ សុខត្រូវរលាយបាត់អស់ទៅ(វិបរិណាមធម៌)ទីបំផុតសល់តែទុក្ខ ។ សំណាងបានកើតជាមនុស្សព្រោះបានធ្វើទានសីល ភាវនា ដើម្បីបានបញ្ចប់ទុក្ខសោកក្នុងជីវិតខ្លួនឯងទេ កុំគិតថាបានត្រូវឆ្នោត បានឡើងបុណ្យស័ក្តិ បានមាសបានប្រាក់ បានកិត្តិយស ថាជាភ័ព្វសំណាងឲ្យសោះនោះ ! ។ ការបានធ្វើអំពើល្អ បានរក្សាសីល បានធ្វើសមាធិវិបស្សនា ទើបជាភ័ព្វសំណាងយ៉ាងពិតប្រាកដរបស់មនុស្ស ។
១- អ្នកមិនមែនជាអ្នកមានអ្វីនោះទេ រហូតដល់អ្នកមានអ្វីមួយដែលប្រាក់មិនអាចទិញបាន ទើបអ្នកពិតជាអ្នកមានពិតប្រាកដមែន ។
២- ការស្វែងរកបុណ្យគឺជាការងាររបស់មនុស្សល្អ ប៉ុន្តែខ្លឹមសារបុណ្យពិតប្រាកដ មានតែឥស្សរជនរបស់ផែនដីទេទើបយល់ ។
៣- ផែនដីគឺជាទីកន្លែងដែលមានស្នេហា សំរាប់សង្កត់ទៅលើការឈឺចាប់ដែលខ្លួនកំពុងតែមានស្រាប់ ប៉ុន្តែបញ្ញាដែលមានការភ្ញាក់រលឹក តែងរត់ទៅរកព្រះឲ្យជួយជានិច្ច ! ។

