អាពាហ៍ពិពាហ៍

C
chansela

អាពាហ៍ពិពាហ៍គឺជាការសិក្សាពីជីវិតឲ្យបានច្បាស់លាស់ រយះពេលសិក្សានេះសិស្សខ្លះត្រូវរត់ចោលសាលា ព្រោះអត់លុយបង់ សិស្សខ្លះត្រូវបាត់បង់ជីវិតនិងក្តីសង្ឃឹមព្រោះមិននឹកស្មានថាការសិក្សាមានការលំបាកដល់ម្លឹង សិស្សខ្លះបើទោះជាមានការឈឺចាប់នឹងមេរៀនជីវិតក៏ត្រូវតែតស៌ូឲ្យបានដល់ទីបញ្ចប់ សិស្សខ្លះមានក្តីរីករាយចំពោះការសិក្សាយ៉ាងក្រែលែង។ទីជំរៅនៃមេរៀន តាមពិតវាគ្មានខ្លឹមសារអ្វីទាំងអស់ មកពីសិស្សល្ងង់ខ្លួនឯងយកមេរៀននោះធ្វើជាការពិតពេក ហើយចង់កែឲ្យខ្លឹមសារមេរៀនគ្រប់យ៉ាង មានអត្ថន័យតាមគំនិតខ្លួនទាំងស្រុង។វាមិនពិបាកទេ គេឲ្យរៀនអីរៀនហ្នឹងតាមគេទៅកុំរឹងក្បាលពេក ! សិស្សម្នាក់ស្រែកខ្លាំងៗពីក្រៅថ្នាក់រៀន។

Comments