ដល់ពេលដែលអ្នកត្រូវព្រលែងចោលហើយ

C
chansela

ដល់ពេលដែលអ្នកត្រូវព្រលែងចោលហើយ នូវអ្វីដែលតែងតែធ្វើឲ្យអ្នកឈឺចាប់ !
១- ព្រោះអ្នកត្រូវស្វែងរកអ្វីដែលអ្នកត្រូវគោរពបូជាសម្រាប់ជីវិតអ្នកដែរ។
២- អ្នកមិនអាចដឹងទេថា ពេលវេលាចុងក្រោយរបស់អ្នកនឹងមកដល់ពេលណានោះ ?។
៣- ផ្លូវកាយ ផ្លូវចិត្តរបស់អ្នកប្រើលើសពេកហើយ ល្មមដល់ពេលដែលត្រូវចេះគិតពីខ្លួនឯងវិញម្តង ក្តីសង្ឃឹមក្នុងការជួយផ្លាស់ប្តូរអ្នកដទៃវាល្មមដល់ទីបញ្ចប់ហើយ ។
៤- បន្តនៅមានតែភាពរកាំរកូស បាក់ទឹកចិត្តនិងការបែកញើសជោគថ្ងាស ល្មមដល់ពេលរកកន្លែងដកដង្ហើមឲ្យបានស្រួលខ្លួនឯងហើយ ។
៥- ជានិច្ចជាកាលមានតែការតឹងទ្រូងនិងការដកដង្ហើមធំ រស់ដូចជាធ្លាក់នរកទាំងរស់ ព្រោះតែការមិនយល់ចិត្តគ្នា មែនទែនទៅចិត្តវាប្រែទៅជាការចងចាំ ឡើងលែងចង់ចេះរស់ជាមួយបច្ចុប្បន្នភាពអស់ទៅហើយ លែងមានភាពរីករាយ ញញឹមលែងចង់ចេញ ភ្លេចអស់អ្វីទៅហៅថាភាពរីករាយ ? ។ តស់ ! រស់នៅម្នាក់ឯងដោយមិនចាំបាច់ឮអ្វីទាំងអស់ ទុកពេលឲ្យទឹកភ្នែកស្ងួតអស់ហើយ ដើម្បីឈប់ស្រក់ជារៀងរហូតទៅ ! ។
=>ផ្កាមិនដែលគិតប្រជែងជាមួយផ្កាដទៃទៀតទេ វាដឹងត្រឹមតែរីក កន្លង់មិនដែលចេះរើសផ្កា ផ្កាត្រូវចេះលាក់ក្លិន ឯឃ្មុំក្រេបផ្កាហើយមិនដែលឲ្យខូចផ្កាឡើយ ។ 

Comments