ស្រណោះរោងការ

C
chansela

ស្រណោះរោងការ
នាំគ្នាចូលរោងការ គឺជាការនាំគ្នាចូលសមរភូមិ ការរស់នៅក្នុងសមរភូមិវាមិនមែនជាការងាយស្រួលឡើយ។ប្តីប្រពន្ធម្នាក់ៗសុទ្ធតែជាមនុស្សដែលពោរពេញទៅដោយកិលេស ហើយកិលេសគឺជាមូលហេតុរបស់ទុក្ខ ដើម្បីទទួលបានជោគជ័យលើសមរភូមិកិលេស ម្នាក់ៗគឺត្រូវព្យាយាមតស៌ូប្រយុទ្ធយកឈ្នះលើចិត្តអាក្រក់របស់ខ្លួនឯង និងចិត្តអាក្រក់របស់ប្តីឬប្រពន្ធរបស់ខ្លួន។ដើម្បីយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯង ត្រូវតាំងចិត្តអត់ធ្មត់ទំលាក់ការមានះប្រកាន់ចោលទាំងអស់ ហើយពង្រីកក្តីស្រឡាញ់ឲ្យធំធេង ដើម្បីយកឈ្នះចិត្តអាក្រក់របស់ប្តីឬប្រពន្ធត្រូវប្រើមេត្តាករុណានិងការអាណិតអាសូរដើម្បីទទួលយកផ្នែកមិនល្អរបស់គេឲ្យបាន ចូរកុំយកការមើលងាយគ្នាមកដោះស្រាយបញ្ហាឲ្យសោះ!។ ពេលដែលចិត្តស្រឡាញ់បានផុតរលត់បាត់អស់ទៅ ត្រូវនាំគ្នាគិតថា ជាការចាំបាច់ណាស់ដែលត្រូវធ្វើអ្វីៗ គឺដើម្បីតែកូនៗប៉ុណ្ណោះ ! ៕

Comments