ធម្មជាតិ

C
chansela

ធម្មជាតិនឹងនាំយកយុត្តិធម៌ចូលក្នុងជីវិតអ្នកតាមរយះច្បាប់កម្មដែលជួយបីបាច់រក្សាឬកាត់ទោសអ្នកទៅតាមអំពើល្អអាក្រក់របស់អ្នកមិនដែលខានឡើយ ! ចូរកុំអស់សង្ឃឹមឬត្រេកអរថាបានរួចខ្លួនឲ្យសោះនោះ ! ច្បាប់កម្មរក្សាកំណត់ត្រាជានិច្ច អ្នកមិនចាំបាច់អន្ទះសារនោះទេ តាមរយះសកម្មភាពដែលគ្មានខ្សែលើ ខ្សែកោងចំពោះជនណាម្នាក់ឡើយ ។ ម្នាក់ៗ នឹងទទួលបាននូវអ្វីដែលស័ក្តិសមនឹងទទួលបាន ! ត្រូវចេះផ្តល់កិត្តិយសឲ្យជីវិតនៅពេលបានទទួលបរាជ័យជាបណ្តោះអាសន្ន កុំខកចិត្តឲ្យសោះ ចូរធ្វើដំណើរទៅមុខចុះ ព្រោះជីវិតមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ។ អភិវឌ្ឍការប្តេជ្ញាចិត្តឲ្យដូចជាជីវិតគ្មានអ្វីបានកើតឡើង កុំបញ្ឈប់សេចក្តីស្រឡាញ់និងក្តីសង្ឃឹមឲ្យសោះ ត្រូវព្យាយាមរហូតដល់បរាជ័យត្រូវបានសង្គ្រោះឲ្យក្លាយជាជោគជ័យឡើងវិញបាន ឬ ច្បាប់កម្មត្រូវបានចុះចាញ់ក្រោមការព្យាយាមរបស់អ្នក « នេះគឺជាដំណោះស្រាយជាមួយអកុសលវិបាក » ដែលអ្នកបានជួប ! ។ 

Comments