ក្តីមេត្តា

C
chansela

កុំនៅក្បែរមនុស្សដែលពូកែស្វែងរកកំហុសដើម្បីតែការជាន់ឈ្លីរ ត្រូវនៅក្បែរមនុស្សដែលពូកែស្វែងរកកំហុសហើយជួយកែប្រែលើកតំកើងវិញ ! ។ មានតែក្តីមេត្តាទេ ទើបអ្នកអាចរស់ខ្ពស់ជាងមេឃបាន ដើម្បីមានក្តីមេត្តាពិតប្រាកដ ត្រូវចាប់គំនិតខ្លួនឯងឲ្យទាន់ ពុំនោះទេការច្រណែនឬស្យា ការកំណាញ់ វាចាប់យកគំនិតអ្នកបានមុនជាមិនខាន ! ។ មនុស្សតែងបារម្ភជាមួយរឿងខាងក្រៅ គេមិនដែលបារម្ភពីការគិតរបស់ខ្លួនឯងឡើយ គេមិនដែលបានដឹងថា ការស្រវឹងជាមួយគំនិត អាចជាគ្រោះថ្នាក់ដ៏ធំមួយបាននោះទេ ! ។ បើអ្នកព្រលែងចោលក្តីកង្វល់តិចតួច អ្នកក៏បានក្តីសុខតិចតួច បើអ្នកព្រលែងចោលក្តីកង្វល់ធំ អ្នកក៏មានក្តីសុខធំ បើអ្នកព្រលែងចោលក្តីកង្វល់បានទាំងអស់ អ្នកក៏មានក្តីសុខទាំងអស់និងជារៀងរហូតដែរ ។ ភ្ញាក់រលឹកឡើង សិក្សាពីរឿងនេះទៅ ដើម្បីបញ្ឈប់ចំណង់ខុសទំនងទាំងអស់ចោលចេញ « ទុក្ខកើតព្រោះចង់ » ក៏មានដែរ ។

Comments