បញ្ហារបស់អ្នកខ្មាស់អៀនគឺ ចង់សប្បាយណាស់ តែមិនចង់ទៅកន្លែងណាទាំងអស់ព្រោះខ្លាចគេរិះគន់មើលងាយឬគិតមិនល្អមកលើខ្លួន ចង់នៅម្នាក់ឯង តែចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់មកនៅក្បែរ ចង់ស្លៀកពាក់ស្អាត តែមិនចង់ឲ្យគេឃើញ ការខ្មាស់អៀនរហូតមិនអាចចេញទៅធ្វើការនៅខាងក្រៅកើត គឺជាទម្រង់មួយនៃជំងឺផ្លូវចិត្ត ។ យើងច្រើននិយាយថាៈ កុំចំណាយពេលកែទម្លាប់មនុស្សដែលគេគ្មានបំណងផ្លាស់ប្តូរអី ក្នុងប្រវត្តិសាស្ត្រសីលធម៌មនុស្សគ្មានបានកត់ត្រាថា គេមានជោគជ័យក្នុងរឿងនេះទេ ។ ប៉ុន្តែខួរក្បាលដែលដំណើរការខុសប្រក្រតី វាមិនមែនមកពីគ្នាគ្មានបំណងផ្លាស់ប្តូរអ្វីនោះទេ គឺខួរក្បាលគ្នាផលិតបានជាតិគីមីមកតែប៉ុណ្ណឹង នាំឲ្យគិតឃើញបានតែអញ្ចឹង ! សូមរស់ដោយក្តីមេត្តា ជាមួយមនុស្សដូចគ្នាផងចុះ ។អ្វីដែលត្រូវធ្វើគឺព្យាយាមសិក្សាពីអាកប្បកិរិយាខុសធម្មតារបស់គាត់ ដើម្បីមានការយល់ដឹងមិនប្រតិកម្មចិត្ត ។

