ការគិតដែលគ្មានគោលដៅ

C
chansela

ការគិតដែលគ្មានគោលដៅ វាគ្មានគំនិតច្បាស់លាស់ទេ ស្រាប់តែថ្ងៃស្អែកឡើងយើងបានជួបរឿងខ្លះ ដូចជាការគិតរបស់យើងនៅថ្ងៃម្សិលមិញមែន ! នេះគឺជាអំណាចច្បាប់ស្រូបទាញ(Attraction law )របស់ឋាមពលចិត្ត។ បើអ្នកបានដឹងរឿងនេះហើយ តើអ្នកគួរគិតរឿងមិនល្អតទៅទៀតទេ ? ហេតុនេះត្រូវគិតតាមបែបវិជ្ជមាន គិតឲ្យមានក្តីសង្ឃឹមល្អៗបំផុតទើបត្រូវ។ ប៉ុន្តែបើគិតល្អហើយ នៅតែបានជួបរឿងអាក្រក់ នេះគឺទាក់ទងនឹងផលបុណ្យរបស់យើងផងដែរ កាលពីមុន បើមិនដែលបានដាក់ទានពេជ្រដល់អ្នកដទៃផងមកគិតប៉ងប្រាថ្នាចង់រើសបានពេជ្រ ទៅម្តេចរួច ? បើមិនដែលបានដាក់បាតលោកដោយអាហារប្រណីតៗផង មកចង់គិតប៉ងឲ្យបានជួបអាហារប្រណីតៗមិនបានទេ នេះជាច្បាប់កម្ម « អ្នកណាធ្វើ អ្នកនោះទទួល» មិនមែនចេះតែគិតរឿងល្អៗហើយបានផលទាំងស្រុងនោះទេ ក៏ប៉ុន្តែបើបានគិតរឿងល្អវាក៏គ្រាន់បើជាងគិតរឿងអាក្រក់ដែរ ! ។

Comments