និទានកំសាន្តចិត្ត !
នៅលើយន្តហោះកំពុងធ្វើដំណើរទៅអឺរ៉ុប មានបុរសពីរនាក់អង្គុយកៅអីជាប់គ្នា ម្នាក់ចេះតែអន្ទះអន្ទែងនៅមិនសុខ ញញឹមបែរមើលគេឯងមិនឈប់ ចំណែកបុរសម្នាក់ទៀត អង្គុយយ៉ាងស្ងៀមស្ងាត់ ។ ទ្រាំមិនបាន បុរសនៅមិនស្ងៀមបានចាប់ផ្តើមនិយាយថា សួស្តី ! រីករាយណាស់ដែលបានអង្គុយក្បែរលោក ! ។ បាទសួស្តី ! (បុរសនឹងធឹងតប) តើលោកចូលចិត្តមើលភាពយន្តទេ ? (បុរសអន្ទះអន្ទែងសួរបន្ត) បាទធ្លាប់បានមើលដែរ ! (បុរសនឹងធឹងតបដោយផ្អៀងពែងតែបញ្ចូលក្នុងមាត់)។ បាទមែនហើយ ! ខ្ញុំគឺជាម្ចាស់ឧស្សាហកម្មភាពយន្តនៅឥណ្ឌា នឹងជាតួឯកសម្តែងភាពយន្តនោះណា ! (បុរសអន្ទះអន្ទែងពោលដោយមោទនភាព) អូអញ្ចឹងឬ ? ល្អណាស់ ! (គេនិយាយដោយគ្មានការភ្ញាក់ផ្អើលសូម្បីតែបន្តិចហើយនិយាយបន្ត)ចំណែកខ្ញុំគឺជាម្ចាស់ក្រុមហ៊ុន TA TA ! (ពោលរួចបុរសនឹងធឹងបែរមើលតាមបង្អួចយន្តហោះធ្វើព្រងើយគ្មានចាប់អារម្មណ៍ជាមួយបុរសមានប្រជាប្រិយផ្នែកភាពយន្តនោះសោះឡើយ) ។ បុរសអន្ទះអន្ទែងបានឮហើយព្រឺក្បាលសំពោង តាមពិតអ្នកដែលអង្គុយក្បែរគេគឺជាមហាសេដ្ឋីដ៏មានបំផុតនៅប្រទេសឥណ្ឌាសោះ ជាម្ចាស់ឧស្សាហកម្មរថយន្តគ្រប់ប្រភេទ និងជាម្ចាស់ឧស្សាហកម្មប្រេងឥន្ធនៈដ៏ធំបំផុត ។
« ចូរមានចិត្តរាបសារចុះ អ្នកនឹងមិនខុសបំណងឡើយ ! អំនួត ភាពក្រអឺតក្រទមទើបនាំមកនូវកំហុស ព្រោះថាក្នុងលោកនេះ មិនថាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ឬ មានអំណាចធំប៉ុណ្ណានោះទេ វាតែងតែនៅមានម្នាក់ធំជាងអ្នកជានិច្ច » ។

