អ្វីៗដែលយើងបានជួបសុទ្ធតែមានហេតុផល ! រីករាយដោះស្រាយជាមួយវាទៅ ទីណាមានព្រះ ទីនោះមានមារ ! ព្រះពុទ្ធបើគ្មានទេវទត្តតាមជួយបំពេញបារមីជាច្រើនជាតិទេ លោកក៏មិនបានត្រាស់ដឹងដែរ ! បំពេញខន្តិបារមីឲ្យបានចាស់ក្លាគ្រប់គ្នាឡើង ! លោកនេះមិនមែនជារបស់យើងឡើយ បើយើងប្រាថ្នាជាជាតិចុងក្រោយទេ តើយើងត្រូវមកខ្វល់អីនឹងរឿងអត់បានការទាំងនេះនោះ ? ។
យើងមិនប្រាថ្នាកើតទៀតផងហ្នឹង រឿងរបស់លោកនេះគឺតែអញ្ចឹង លោកធម៌៨ ជាធម៌របស់លោកនេះសោះ !
កុំចាញ់បោកចិត្តមានះប្រកាន់ខ្លួនឯងឲ្យសោះ ! ច្រឡំទៅគាំទ្រវាវេទនាធំហើយ លោកនេះរកកន្លែងនៅមិនបានទេ ពេលយើងទាស់ចិត្ត ពិនិត្យឲ្យមែនទែនទៅមើល តើរឿងខាងក្រៅនាំឲ្យយើងទាស់ ឬ យើងគិតពង្រីកបញ្ហាដោយខ្លួនឯង ? ។ រឿងខាងក្រៅមានត្រឹមតែដប់ភាគរយទេ តែយើងប្រតិកម្មគិតពង្រីកបញ្ហាដល់ទៅ៩០% តើអ្នកណាជាអ្នករងទុក្ខវេទនា ? ។
១-ប្តីយកចិត្តប្រពន្ធគឺដើម្បីតណ្ហាខ្លួនឯង ប្រពន្ធយកចិត្តប្តីគឺដើម្បីលុយ កូនយកចិត្តម៉ែឪព្រោះសំភារៈ ការយកចិត្តគ្នាសុទ្ធតែមានបង្កប់ន័យ។
២-បើអ្នករវល់សម្លឹងខ្ពស់ពេកមិនមើលក្រោមសោះអ្នកនឹងធ្លាក់អន្លុងដោយខ្លួនឯងមិនចាំបាច់មានគេច្រាន!ចងចិត្តនៅជាមួយខ្លួនឯងឲ្យជាប់ទើបមានក្តីសុខ។

