ចម្រើនការលះពីរយ៉ាងៈ
១- លះដោយភាវនាៈ បានដល់សមាធិ គឺចម្រើនកម្មដ្ឋាន៤០ណាមួយត្រូវតាមចរិត នាំឲ្យចិត្តគ្មានពេលគិតឲ្យកើតលោភៈ ទោសៈ មោហៈ ទេ ។
២- លះដោយទស្សនៈ បានដល់វិបស្សនា គឺពិចារណាឲ្យយល់ច្បាស់ពីច្បាប់ធម្មជាតិ មិនទៀង ជាទុក្ខ ជាអនត្តា នាំឲ្យលះការយល់ខុស លះមោហៈ អវិជ្ជាបាន។ កិច្ចបដិបត្តិទាំងពីរជាគូនឹងគ្នាមិនអាចបំបែកពីគ្នាបានឡើយ ។

