ប្រយ័ត្នបីយ៉ាង

C
chansela

ប្រយ័ត្នបីយ៉ាង ៖
១- ប្រយ័ត្នគំនិត (សាមីចិកម្ម) ពេលនៅក្នុងព្រៃតែម្នាក់ឯង បើនៅមានការត្រិះរិះពីកាម(កាមវិតក្កៈ)ត្រិះរិះពីការព្យាបាទ(វិហឹង្សាវិតក្កៈ) ត្រិះរិះក្តៅក្រហាយរាយមាយ ខ្ជិលច្រអូសងុយងក់ គំនិតរួញរាសន្ទិះសង្ស័យ ចាត់ទុកមានគ្នាជាគំរប់ពីរ។ នៅជាមួយពួកគណៈ ក៏រឹងរឹតតែមានការប្រុងប្រយ័ត្នក្នុងការគិតណាស់ទៅទៀត ។
២- ប្រយ័ត្នវាចា (វចីកម្ម) បើមិនមានសតិរវាំងចិត្តទេ បើមិនមានការសម្រួមវាចាទេ ពាក្យសំដីតែងតែរអិលទៅមុនចិត្តគិតផងក៏មាន ។
៣- ប្រយ័ត្នអំពើ(កាយកម្ម) បើមិនសម្រួមឥរិយាបទទេ ពេលខ្លះមានអាកប្បកិរិយាឆ្គាំឆ្គងនាំឲ្យបាត់តំលៃខ្លួនឯង ឬ ចាត់ជាការមើលងាយអ្នកដទៃនាំឲ្យកើតវិវាទផងក៏មាន។ទើបព្រះមានព្រះភាគលោកប្រដៅឲ្យប្រយ័ត្នបីយ៉ាងដោយន័យដូច្នេះឯង ! ។

Comments