សិក្សា៩ពាក្យ !

C
chansela

សិក្សា៩ពាក្យ !
១- ព្រាហ្មណ៍ៈ បុគ្គលអ្នកបន្សាត់បង់នូវបាបធម៌ទាំងពួង មិនអាស្រ័យតណ្ហានិងទិដ្ឋិហៅថាព្រាហ្មណ៍ ។
២- សមណៈ បុគ្គលរំងាប់កិលេសដោយអរិយមគ្គ កន្លងជាតិនិងមរណៈ។
៣- នាគៈ មិនធ្វើបាបក្នុងលោកលះកិលេសជាគ្រឿងចងក្នុងខន្ធ៥ ។
៤- បណ្ឌិតៈ មានបញ្ញាស្អាតដឹងបុណ្យបាបគុណទោស ជាបុគ្គលនឹងធឹងក្នុងអំពើល្អ ។
៥- មុនីៈ ជាបុគ្គលដឹងច្បាស់នូវធម៌សប្បុរស អសប្បុរស ទាំងខាងក្នុងនិងខាងក្រៅ កន្លងបណ្តាញជាប់ជំពាក់ ។
៦- អរិយៈ អ្នកកាត់បង់នូវអាសវៈ បន្ទោរបង់កាមសញ្ញា ទិដ្ឋិ តណ្ហា ចេញចាកលោក ។
៧- ចរណៈ បានដល់នូវអរហត្ត ឈ្លាសវៃដឹងធម៌គ្រប់កាលទាំងពួង មានចិត្តស្រឡះមិនជាប់ជំពាក់ ។
៨- បរិព្វាជកៈ អ្នកកំចាត់បង់កម្មដែលឲ្យផលជាទុក្ខ លះបង់នូវមាយា ប្រព្រឹត្តិដោយបញ្ញា ធ្វើឲ្យបានទីបំផុតនៃលោក ។
៩- ភិក្ខុៈ បុគ្គលបានដល់នូវការរំលត់ទុក្ខ ដោយមគ្គដែលបានចំរើនហើយ ឆ្លងផុតសេចក្តីសង្ស័យនិងសេចក្តីវិនាស មគ្គកើតឡើងគ្រប់គ្រាន់ហើយ ហៅថាភិក្ខុ ។ ក្នុងព្រះសាសនានេះ ពុទ្ធបរិស័ទតែងប្រព្រឹត្តិតាមលំអាន ធ្វើបុណ្យ ធ្វើទាន រក្សាសីល ធ្វើសមាធិ វិបស្សនា ដើម្បីសេចក្តីសុខសាន្តខ្លួនឯងផង សង្គមជាតិនិងពិភពលោកផង ។

Comments