អ្នកទាំងឡាយកុំខ្លាចបុណ្យឡើយ

C
chansela

អ្នកទាំងឡាយកុំខ្លាចបុណ្យឡើយ ព្រោះពាក្យថាបុណ្យនេះជាឈ្មោះនៃសេចក្តីសុខ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត នៃសត្វលោកទាំងពួង (ព្រះពុទ្ធដីកា) ។ ថ្វីត្បិតតែបុណ្យមិនមែនជាតួនៃព្រះនិព្វាន តែបុណ្យគឺជាបច្ច័យនៃព្រះនិព្វាន ។ តើលោកនេះមានសេចក្តីសុខណា ដែលយើងមិនយកជីវិត មិនយកការហត់នឿយទៅប្តូរនោះ ? សូម្បីតែក្តីសុខផ្លូវចិត្ត ក៏ត្រូវយកពេលវេលាទៅប្តូរដើម្បីទទួលបានបញ្ញាមកវិញដែរ ។ ពិតមែនតែជីវិតគឺជាទុក្ខ តែក៏ត្រូវប្រើជីវិតនឹងដែរក្នុងការធ្វើបុណ្យ ដើម្បីទទួលយកសេចក្តីសុខយកមកវិញ សុខរហូតដល់ទីបញ្ចប់ទុក្ខគឺព្រះនិព្វាន ។ 

Comments