ចូរកុំគប្បីគិតថាយើងមិនអាចចាកចេញពីទម្លាប់ចាស់បានដើម្បីទៅកាន់ជិវិតដែលប្រកបដោយធម៌ប្រកបដោយការជួយសង្រ្គោះ...ព្រោះថាអ្វីៗទាំងអស់សុទ្ធតែអាចទៅរួចបាននៅពេលមានមា៌គា មានផែនការ មានបំណងប្រាថ្នាច្បាស់លាស់...ចូរកុំភ្លេចថា ធម៌សម្រាប់ជោគជ័យមាន ៤ គឺ
១.ឆន្ទ: ឬសេចក្តីប្រាថ្នា ត្រូវមានបំណងធ្វើអ្វីមួយ ។
២.វីរិយ: ឬសេចក្តីព្យាយាម។ កាលមានគោលបំណងដែលត្រូវធ្វើឲ្យសម្រេចហើយនោះ ត្រូវមានសេចក្តីព្យាយាមមិនដាក់ធុរ: ព្រោះលេសថា ព្រឹកពេក ល្ងាចពេក ក្តៅពេក ត្រជាក់ពេក...។
៣.ចិត្ត: ឬគំនិតចេះតែរស់រវើកមិនស្លាប់ក្រឡា។
៤.វិមំសា ឬការពិចារណា ការល្បួងមើល ការពិសោធន៍មើល
ការប្រឡង ជាតួបញ្ញា។
ដង្កូវមេអំបៅត្រូវបង្ខំចិត្តនៅឯកោម្នាក់ឯងអស់មួយរដូវមុននឹងក្លាយជាមេអំបៅ ។ ដូច្នេះ គួរចេះសប្បាយរីករាយ ចេះពង្រឹងផ្លូវចិត្តនៅពេលនៅម្នាក់ឯង ព្រោះជាឧិកាសធ្វើឲ្យខ្លួនរឹងមាំ...។

