គន្លឹះមួយចំនួនដើម្បីកាត់បន្ថយការតានតឹង ក៏ដូចជាធ្វើឱ្យអារម្មណ៍ធូរស្រាល៖
១.ចំណាយពេលតាំងអារម្មណ៍ឱ្យបានស្ងប់ ស្តាប់ពាក្យលើកទឹកចិត្ត ឬពាក្យអប់រំបែបលើកទឹកចិត្ត។
២.ចំណាយពេលខ្លះដើម្បីហាត់ប្រាណ ព្រោះវាអាចជំនួយដល់ស្មារតី ក៏ដូចជាបញ្ចេញនូវអារម្មណ៍តានតឹង។
៣.អាចរកដៃគូ ឬមិត្តភក្តិនិយាយគ្នាលេង ដើម្បីបង្កស្នាមញញឹម ឬបង្កបរិយាកាសឱ្យល្អប្រសើរខ្លះ។
៤.រៀនលើកទឹកចិត្តខ្លួនឯង កុំព្យាយាមបន្ទោស ឬដាក់សម្ពាធលើខ្លួនឯងពេក។
៥.ត្រូវចេះទទួលស្គាល់ការពិត ហើយពេញចិត្តនឹងអ្វីដែលអ្នកកំពុងមាន កុំព្យាយាមចង់បានអ្វីដែលហួសពីការពិត។

