ឋាមពលចិត្តផ្សាយចេញ ព្រះពុទ្ធលោកធៀបដូចជាសែងព្រះអាទិត្យ វាផ្សាយចេញទៅតែឯកសារ ឬ សំណុំរឿងដែល Quantum theory ពន្យល់ថា វាRelease ចេញពី Microtubule ក្នុងកោសិកាប្រសាទនៃសំបកខួរក្បាល ។ ការផ្សាយចេញទៅរកទីតាំងថ្មីគឺសមស្របជាមួយវិមាត្រនិងរលករំញ័ររបស់វា រួចហើយរលាចេញជាសំណាមវាសនានៅភពថ្មី ។ អនត្តាគឺអត់មានតួខ្លួនទៅទាំងដុលទេ វាទៅតែហេតុបច្ច័យ ដែលមានតែធាតុផ្សំ មិនឋិតក្រោមអំណាចយើង និង បង្គាប់បញ្ជាមិនបាន ។ ទៅដល់ទីតាំងថ្មីវាប្រជុំប្រមូលផ្តុំអាតូមឬកលាបៈដោយអំណាចវិញ្ញាណដែលជាឋាមពលដើម រួចហើយវាវិចិត្រគ្នាទៅវិញទៅមករវាងរូបធាតុនិងឋាមពលដើម្បីឲ្យកើតជាជីវិត ដែលថាជាជីវិតថ្មីសុទ្ធក៏មិនមែន ជាជីវិតចាស់សុទ្ធក៏មិនមែន ។ សំណុំឯកសារផ្សាយចេញ វាដូចជាមេម័រីទូរស័ព្ទដែលគេដកចេញពេលដូរតួទូរស័ព្ទដូច្នោះដែរ ។
ពេលបានជួបញាតិថ្មី ដឹងក្លិន ដឹងរស ដឹងសម្ផស្សពាល់ត្រូវកាយជាថ្មី ភ្លេចអស់ញាតិចាស់ រួចហើយក៏ជួបសុខទុក្ខដដែលៗដូចក្នុងជាតិមុនៗទៀត ជួបចាស់ ឈឺ ស្លាប់ ជួបក្រសែធម៌ លោភៈ ទោសៈ មោហៈ ដែលជាធម៌ប្រចាំវដ្តៈ រួចហើយតាក់តែងកម្មនឹងប្រព្រឹត្តិទៅតាមកម្មជាហូរហែរ ! ។

