មនុស្សម្នាក់ៗពិតណាស់ចង់បានសេរីភាព មិនថាសេរីភាពផ្លូវកាយ ឬសេរីភាពផ្នែកផ្លូវចិត្តនោះទេ សុទ្ធតែសំខាន់ទាំងអស់។
ក្នុងនាមជាម្ចាស់លេីជោគវាសនាខ្លួនឯង ត្រូវចេះបង្កេីតសេរីភាពឱ្យខ្លួនឯង កុំយកស្រមោលអតីកាលមកចងរឹតសេរីភាពបច្ចុប្បន្ន ជាពិសេសរឿងខកចិត្ត ឬកំហុសតិចតួចលែងហ៊ានក្រោកឈរពីស្រមោលអន្ធកាល។
មនុស្សខ្លះត្រូវបានជាប់ឃុំក្នុងពាក្យអ្នកដទៃ ឬពាក្យមេីលងាយ ដោយគ្រាន់តែឮពាក្យបន្ទច់បង្អាក់តិចតួចក៏បោះបង់ក្តីស្រម៉ៃរបស់ខ្លួន ឬក៏យកពាក្យទាំងអស់នោះមករាំងខ្លួនឯង មិនឱ្យឈានទៅមុខទៀតបាន ឬក៏លែងហ៊ានសម្រេចចិត្តធ្វេីអ្វីដែលខ្លួនឯងស្រឡាញ់។
ចូរផ្តល់សេរីភាពនៃការសម្រេចចិត្តដល់ខ្លួនឯង ព្រមទាំងការចាកចេញពីស្រមោលអតីកាលដែលធ្វេីឱ្យបាត់បង់សេរីភាពផ្នែកសតិអារម្មណ៍។

