ការផ្លាស់ប្តូរគឺជាភាពទុំជោរនៃបទពិសោធ ព្រោះការផ្លាស់ប្តូរគឺជាការរីកលូតលាស់ធំធាត់ដោយខ្លួនឯងគ្មានទីបញ្ចប់ ! បើមិនចេះផ្លាស់ប្តូរការគិតទេ សុំត្រឹមតែចេះឈប់គិត ! ឈប់គិតរឿងដែលនាំឲ្យបំផ្លាញចិត្តស្ងប់របស់ខ្លួនឯង ! ។ ធ្លាក់នរកឬ ឡើងឋានសួគ៌ សុទ្ធតែឋិតនៅលើការគិតទាំងអស់ ការគិតដែលនាំឲ្យមានការខាំមាត់ញ័រទ្រូងសម្រក់ទឹកភ្នែក គឺធ្លាក់នរកទាំងរស់ ឯការគិតដែលនាំឲ្យមានភាពរីករាយចិត្ត គិតឲ្យស្ងប់ឆ្អែតថ្លានៃចិត្ត គឺឡើងឋានសួគ៌ទាំងរស់ ! ធ្លាក់នរកឬឡើងឋានសួគ៌គឺជាការជ្រើសរើសរបស់អ្នកទេ ! គ្មានអ្នកណាមកបង្ខំអ្នកបានឡើយ ! ។តើអ្នកណាជាអ្នកដឹកនាំឲ្យមានការផ្លាស់ប្តូរ ? ការអាន ១ ការសេពគប់ ១ ការគិតពិចារណា ១ ជារួមគឺបញ្ញានិងសតិដែលភ្ញាក់រលឹកដឹងទាន់ការគិតនេះឯងជាអ្នកនាំឲ្យមានការផ្លាស់ប្តូរការគិត ! ។

