សេចក្តីភ័យខ្លាច៦យ៉ាងនាំមនុស្សឲ្យអន្តរាយៈ

C
chansela

សេចក្តីភ័យខ្លាច៦យ៉ាងនាំមនុស្សឲ្យអន្តរាយៈ
១-ភ័យខ្លាចធ្លាក់ខ្លួនក្រៈទ្រព្យមានក្នុងខ្លួនមិនហ៌ានពង្រីកមុខរបរ ព្រោះខ្លាចខាតបង់នៅដេកធ្វើស្រែពេញមួយជីវិតបានប៉ុណ្ណាសីុប៉ុណ្ណឹង។
២- ភ័យខ្លាចគេរិះគន់ៈនៅសំងំតែក្នុងផ្ទះមិនហ៌ានទៅណាខ្លាចគេរិះគន់ពីរូបសម្បត្តិ ចំណេះវិជ្ជានិងទ្រព្យដែលខ្លួនមានថាមិនត្រឹមមិនស្មើគេ។
៣- ភ័យខ្លាចការឈឺថ្កាត់ៈម្ងៃៗដេកបារម្ភតែពីខ្លួនឈឺមិនហ៌ានធ្វើការរកសីុយកលេសតែឈឺ
៤- ភ័យខ្លាចចាស់ៈយកលេសតែខ្លួនចាស់ហើយ ធ្វើអីមិនកើតនៅស្ញូញតែក្នុងផ្ទះ ខ្លះខំរកមធ្យោបាយបិទបាំងខ្លាចគេថាចាស់ នៅសន្សំរឿងតែក្នុងផ្ទះ។
៥- ភ័យខ្លាចស្លាប់ៈព្រួយបារម្ភអន្ទះអន្ទែងខ្លាចស្លាប់ ខ្លះខ្លាចពេកទៅសម្លាប់ខ្លួនឯងមុនក៏មាន
៦- ភ័យខ្លាចបាត់បង់ការស្រឡាញ់ៈនៅដេកប្រច័ណ្ឌគ្នាមិនព្រមឲ្យចេញធ្វើការរកសុី នៅចាំចាប់កំហុសហើយប្រើល្បិចដាក់គ្នា។ដើម្បីបំបាត់ការភ័យខ្លាចទាំងនេះត្រូវរស់នៅក្បែរអ្នកដែលមិនមានការភ័យខ្លាច ការគិតមានឥទ្ធិពលចំពោះផ្លូវចិត្តណាស់ ការគិតឲ្យភ័យខ្លាច ការគិតឲ្យឈឺចាប់ទាំងឡាយគឺចាប់ផ្តើមពីការគិតដោយខ្លួនឯងទាំងអស់ ប៉ុន្តែយើងអាចគ្រប់គ្រងគំនិតខ្លួនឯងបាន ត្រូវណែនាំការគិតក្នុងផ្លូវវិជ្ជមានជានិច្ច។ថ្ងៃ២៨ខែ០៦ឆ្នាំ២០១៤អ្នកជំនួញដ៏ធំរបស់អាមេរិចទើបតែស្លាប់ក្នុងអាយុ៩៣ឆ្នាំ គាត់ធ្វើការរកសុីទល់ថ្ងៃស្លាប់ ព្រោះតែជំនះការភ័យខ្លាចខាងលើបាន!។

Comments