កីឡាករជម្រើសជាតិអ៊ីតាលី Giorgio Chiellini

C
chansela

កីឡាករជម្រើសជាតិអ៊ីតាលី Giorgio Chiellini  បញ្ជាក់ថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីជួបជាមួយអាហ្សង់ទីននៅកីឡដ្ឋាន Wembley នៅរដូវក្តៅនេះ

     ខ្សែរការពារអ៊ីតាលី Giorgio Chiellini នឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីម្ចាស់ជើងឯកអឺរ៉ុបប្រកួតមិត្តភាពជាមួយអាហ្សង់ទីននៅកីឡដ្ឋាន Wembley ក្នុងខែមិថុនា។ការខកខានរបស់អ៊ីតាលីក្នុងការប្រកួត World Cup ឆ្នាំនេះនៅប្រទេសកាតា ហាក់ដូចជាបានពន្លឿនការសម្រេចចិត្តរបស់ខ្សែការពារ Juventus វ័យ 37 ឆ្នាំ ដោយការប្រកួតអាហ្សង់ទីននៅទីក្រុងឡុងដ៍ ជាកន្លែងដែល Azzurri បានឈ្នះជើងឯកទ្វីបអឺរ៉ុបកាលពីខែកក្កដាកន្លងទៅ គឺជាការប្រកួតចុងក្រោយរបស់គាត់។ Chiellini បានប្រាប់ DAZN បន្ទាប់ពីការទទួលជ័យជម្នះ 2-1 របស់ Juve នៅលើទឹកដី Sassuolo ក្នុង Serie A កាលពីថ្ងៃចន្ទថា "ខ្ញុំនឹងនិយាយលាក្រុមជម្រើសជាតិនៅ Wembley ដែលជាកន្លែងដែលខ្ញុំទទួលបានបទពិសោធន៍ខ្ពស់បំផុតនៃអាជីពរបស់ខ្ញុំក្នុងការឈ្នះពានរង្វាន់ Euro" ។

Comments