និរោធសមាបត្តិឬសញ្ញាវេទយិតនិរោធ ជាឈានទី៩ក្រោយពីបានសមាបត្តិ៨រូចហើយ និរោធមិនគួរនឹងពោលថាជា សង្ខតៈ ឬអសង្ខតៈ ឬថាជាលោកិយ ឬ លោកុត្តរបានទេ ព្រោះពេលចូលមិនមានវិថីចិត្តកើតឡើងឡើយ តែអាចនិយាយថា ជានិព្វានក្នុងបច្ចុប្បន្នបាន(អដ្ឋកថាព្រះវិន័យ) សូម្បីភិក្ខុពោលថា អាត្មាចូលនិរោធ អាត្មាបានសម្រេចនិរោធឲ្យគេដឹងក៏មិនខុស ព្រោះមិនមែនជាលោកិយ ឬលោកុត្តរ តែបើកុហកក៏ទោសនៅត្រឹមកុហក មិនជាបរាជិកទេ ។ អនុមោទនា !

