ការអប់រំដែលមានន័យពិតប្រាកដ

C
chansela

ការអប់រំដែលមានន័យពិតប្រាកដ គឺជាការជួយតំរង់ទិសឲ្យចំគោលដៅដែលគេចង់បាន នឹងជួយរៀបចំជីវិតឲ្យមានការរស់នៅបានត្រឹមត្រូវពិតប្រាកដ ។ កុមារត្រូវក្លាយជាកម្មវត្ថុក្នុងការមើលថែដោយប្រុងប្រយ័ត្នរបស់មនុស្សពេញវ័យ វាមិនមែនជាការរៀបចំអនាគតឲ្យគេទាំងស្រុងនោះទេ តែដើម្បីឲ្យមានភាពរីករាយនៅក្នុងថ្ងៃនេះផងដែរ ។ សព្វថ្ងៃមនុស្សធំនាំគ្នារស់នៅក្នុងភាពវង្វេងទាំងយប់ទាំងថ្ងៃ ហើយបញ្ជូនទិន្នន័យនេះទៅឲ្យក្មេងៗវង្វេងតាមខ្លួនដែរ(អនាគតត្រូវតែមានបាន ត្រូវតែមានមុខមាត់ រហូតលែងបានរស់នៅជាមួយបច្ចុប្បន្នភាព) យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីរៀនរស់នៅជាមួយខ្លួនឯងទុកជាគំរូដល់ក្មេងៗ ។

Comments