ពេលនៅរស់

C
chansela

មនុស្សស្រលាញ់យើងតែពេលនៅរស់ប៉ុណ្ណោះ(រូបសម្ផស្ស) ដូច្នេះកុំមានអំនួត អួតអាងមើលងាយអ្នកដទៃដោយអាស្រ័យលើរូបសម្បត្តិរបស់ខ្លួនឡើយ។ រឹតតែមិនគួរមើលងាយអ្នកដទៃ ព្រោះភាវៈនៃខ្លួនជាអ្នកបរិបូរណ៍បញ្ញា ភាពឈ្លាសវៃ កម្លាំងកាយមាំមួន ឬអាងទ្រព្យសម្បត្តិនោះឡើយ។ ធ្វើដូច្នេះមើលទៅគេដូចជាមានតម្លៃណាស់ ប៉ុន្តែធាតុពិតនៅពេលដែលស្លាប់ទៅគ្មាននរណាគេស្រលាញ់ចូលចិត្ត មានតែពាក្យថាសូមទៅកាន់សុគតិភព កុំមករកពួកគេប៉ុណ្ណោះ។ សត្តញ្ច ធម្មោ នចិរំ ឧបេតិ ធម៌របស់សប្បុរធម៌រមែងមិនស្លាប់។ ដូច្នេះចូរសាងសេចក្ដីល្អឱ្យបានច្រើន ចូរកាន់យកមេត្តាធម៌ចំពោះអ្នកដទៃ នោះអ្នកនឹងស្ថិតនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាដែលបានស្គាល់អ្នក ថ្វីបើពួកគេអាចនឹងខ្លាចរអាខ្លះក៏ដោយ ប៉ុន្តែក៏ប្រសើរនោះដែរ ពួកគេនឹងនៅតែនឹករលឹកដល់យើងជានិច្ច។

Comments