សូមកុំឲ្យអ្វីៗក្លាយទៅជាការហួសពេលឲ្យសោះ !

C
chansela

សូមកុំឲ្យអ្វីៗក្លាយទៅជាការហួសពេលឲ្យសោះ !
មួយថ្ងៃមិនទាន់បានចាប់ផ្ដើមស្រួលបួលផង ក៏ដល់ម៉ោង ៦ ល្ងាចបាត់ទៅហើយ
.ថ្ងៃច័ន្ទទើបតែមកដល់សោះ ក៏ស្រាប់តែមកដល់ថ្ងៃសុក្របាត់ទៅហើយ
...ហើយមួយខែក៏កន្លងផុតបាត់ទៀត
...មួយឆ្នាំក៏ស្ទើតែកន្លងផុតដែរ
...ឥឡូវជិវិតយើងក៏កន្លងផុតទៅអស់ ៤០ ឆ្នាំ...៥០ឆ្នាំ...៦០ឆ្នាំ...៧០ឆ្នាំ...
....យើងស្រាប់តែនឹកឃើញថាបានបែកបានឃ្លាតឆ្ងាយដោយឥតថ្ងៃជួបវិញ បែកពីលោកឪពុកលោកម្តាយ... បែកពីមិត្តភក្តិ...
...ហើយយើងទើបតែដឹងខ្លួនថាអ្វីៗទាំងអស់បានកន្លងបង់អស់ហើយ...
មិនអាចវិលត្រឡប់ទៅរកអតីតកាលវិញឡើយ ។
...ដូច្នេះហើយមានតែគិតគូររស់នៅក្នុងបច្ចុប្បន្នកាលនេះឲ្យបានត្រឹមត្រូវល្អ ឲ្យអស់ពីលទ្ធភាព រស់នៅជាមួយពេលវេលាដែលនៅសេសសល់ឲ្យបានល្អបំផុត...
.មិនគួរបណ្តែតបណ្ដោយខ្លួនឲ្យធ្លាក់ចុះក្នុងរណ្ដៅអតីតកាល សោកស្តាយ សោកសៅចំពោះអ្វីដែលកន្លងផុតទៅ...មិនស្វែងរកធ្វើអ្វីដែលខ្លួនចូលចិត្ត...ស្វែងរកអំពើល្អមកទុកដាក់ក្នុងជីវិតនេះ...
ចែករំលែកអ្វីដែលអាចចែកបាន មានចំណេះវិជ្ជានិងបទពិសោធជាដើម...
.ផាត់ពណ៌ជិវិតយើងឲ្យមានពណ៌ភ្លឺថ្លា ស្រស់ស្រាយ...
....ចូរញញឹមដាក់បញ្ហាតូចតាចរបស់ជិវិត...បញ្ហាតូចតាចដែលធ្វើឲ្យយើងដឹងថា យើងកំពុងរស់នៅ កំពុងមានជិវិត...បញ្ហាតូចតាចដែលធ្វើឲ្យយើងស្គាល់រសជាតិជីវិត ដែលជាលំអជិវិត...ជិវិតដែលនៅសេសសល់...
...គួររៀនលុបចោលពាក្យថា "ចាំពេលក្រោយ"
...ខ្ញុំចាំធ្វើវានៅពេលក្រោយ
...ខ្ញុំចាំប្រាប់គេពេលក្រោយ
...ខ្ញុំចាំគិតពេលក្រោយ
...មិនត្រូវទុក "វា" នៅពេលក្រោយទេ ព្រោះអ្នកណាអាចដឹងបានថា "ពេលក្រោយ" នឹងមានសម្រាប់យើងឬទេ???
អ្វីដែលយើងមិនយល់ ឬក៏មិនចង់យល់នោះ គឺ
.នៅពេលក្រោយ កាហ្វេនឹងត្រជាក់
.នៅពេលក្រោយ យើងនឹងផ្លាស់ប្ដូរអាទិភាព( ការចាំបាច់ធ្វើតាមលំដាប់លំដោយ តាមតម្រូវការ )
.នៅពេលក្រោយ មន្តស្នេហ៍នឹងរលាយបាត់
.នៅពេលក្រោយ សុខភាពក៏មានបញ្ហា
.នៅពេលក្រោយ កូនៗនឹងធំៗអស់
.នៅពេលក្រោយ ម៉ែឪនឹងចាស់អស់
.នៅពេលក្រោយ យើងអាចភ្លេចសន្យា
.នៅពេលក្រោយ ពេលថ្ងៃក្លាយជាយប់
.នៅពេលក្រោយ ជិវិតអាចត្រូវបានបញ្ចប់
.ហើយ "នៅពេលក្រោយ"
ច្រើនតែ " ហួសពេលហើយ យឺតពេលហើយ"
.ដូច្នេះ មិនគួរទុកអ្វីសម្រាប់ថ្ងៃក្រោយទេ
.ព្រោះថា "ចាំពេលក្រោយ"
អាចធ្វើឲ្យយើងបាត់បង់
.ពេលវេលាដែលល្អបំផុត
.បទពិសោធន៍ល្អបំផុត
.មិត្តសម្លាញ់ល្អបំផុត
.ក្រុមញាតិល្អបំផុត
...ពេលវេលាដែលល្អបំផុត គឺ ថ្ងៃនេះឯង
...ខណៈល្អបំផុត គឺ ថ្ងៃនេះឯង...
យើងកំពុងស្ថិតនៅក្នុងអាយុមួយដែលមិនអាចរង់ចាំ " ពេលក្រោយ" បានទេ...អ្វីដែលអាចធ្វើនៅថ្ងៃនេះបាន គួរធ្វើនៅថ្ងៃនេះ...
...ត្រូវរង់ចាំមើលសិនមើលថា តើយើងមានពេលអានសារមួយនេះឬទេ ហើយប្រសិនបើអានចប់ហើយ តើយើងមានពេលចែករំលែកអត្ថបទនេះឬទេ
ឬមួយក៏យើង " ទុកវាអាននៅពេលក្រោយ "
ហើយយើងក៏ខកខានមិនបានចែករំលែកផ្សព្វផ្សាយអត្ថបទនេះជារៀងរហូតទៅឬ???!!! ។ អំណាចរបស់មនុស្សគឺ ខណៈបច្ចុប្បន្ន(Power of Now)។

Comments