ចិត្តមានលំនឹងឬមានតុល្យភាព

C
chansela

ចិត្តមានលំនឹងឬមានតុល្យភាពហៅថាឧបេក្ខាចិត្តៈ ជាចិត្តមានលំនឹងប្រកបដោយសតិនិងបញ្ញា មិនមែនចិត្តហីៗគ្មានខ្វល់គ្មានសតិដឹងនោះទេ ។ ចិត្តប្រភេទនេះមានគុណប្រយោជន៍ចំពោះជីវិតមនុស្សខ្លាំងណាស់ ព្រោះជាចិត្តមានគុណភាពសុខស្ងប់ក្នុងសុខសន្តិភាព មិនវង្វេងក្នុងរឿងផ្សេងៗ ដែលព្រះពុទ្ធបានប្រទានវិជ្ជាហ្វឹកហាត់ក្នុងសីល សមាធិ បញ្ញានេះឯង ។ ចិត្តទាំងបីប្រភេទ សុទ្ធតែមានអានុភាពឋាមពលខ្លាំងរៀងៗខ្លួន ដែលត្រូវអភិវឌ្ឍវាឲ្យបានល្អ ចិត្តហុីត្លែរ ចិត្តម៉ូសូលីនី ចិត្តសូ៊ហាតូ សឹងតែធ្វើឲ្យលោកនេះទៅជាផេះ ចិត្តព្រះពុទ្ធសាងលោកនេះឲ្យរុងរឿងពោរពេញទៅដោយសុខសន្តិភាពយូរអង្វែងបាន ។

Comments