Facebook ជាអាហារសុភមង្គល

C
chansela

Facebook ជាអាហារសុភមង្គល បើយើងចេះទទួលទាន យើងបានស្គាល់ចិត្តថ្លើមពិភពលោក បានឃើញអំពើល្អដែលមនុស្សបានធ្វើ Facebook អនុញ្ញាត្តិឲ្យយើងបានផ្សងព្រេងពាសពេញពិភពលោក បានស្គាល់មិត្តភក្តិរាប់មិនអស់ ! ។ បានឃើញពិភពលោកមានបញ្ហា សង្គ្រាម នយោបាយ ទុរ្ភិក្ស ការបាញ់ប្រហារ ជំងឺកាចសាហាវ គំនិតអវិជ្ជមានរបស់មនុស្ស ចូរកុំផ្តោតលើការឈឺចាប់ កុំបង្កើតកំហឹងក្រោធនិងការភ័យខ្លាច ចូរផ្តោតលើវិធីដោះស្រាយបញ្ហា ត្រូវប្រាប់ខ្លួនឯងថា រឿងរបស់លោកនេះគឺតែអញ្ចឹងទេ ! សង្គមមនុស្ស សង្គមសត្វ សង្គមរុក្ខជាតិ មានការកិបកេងជិះជាន់ ការកាប់សម្លាប់ដូចៗគ្នា ការឈឺចាប់ទុក្ខវេទនា មាននៅគ្រប់ទីកន្លែង ហើយអភិវឌ្ឍចិត្តត្រឡប់មកស្រឡាញ់ថែទាំអ្វីដែលខ្លួនមាន ផ្សាយមេត្តាចិត្តមិនមានកំណត់បញ្ចេញពន្លឺខ្លួនឯងដើម្បីបំបែករលកសញ្ញាអវិជ្ជមានជួយផ្លាស់ប្តូរខ្លួនឯងនិងពិភពលោកទើបជាការល្អ ! ។

Comments