និទានគតិ !

C
chansela

និទានគតិ !
១- ពេលខ្លះរឿងល្អបំផុតដែលអ្នកអាចធ្វើបាន គឺការឈប់គិត , ឈប់ខ្វល់ , ឈប់ឆ្ងល់ ឈប់គិតដដែលៗ និយាយដដែលៗ ធ្វើដដែលៗ និងឈប់គិតស្រមៃ ដែលពេលខ្លះវាមិនមែនជាការពិតបានទៀតផង ។ ត្រឹមតែដកដង្ហើមហើយជឿថាអ្វីៗនឹងបានល្អប្រសើរឡើង តែប៉ុណ្ណេះក្តីសុខក៏បានកើតឡើង ! ។
២- បើនិយាយគឺនិយាយតែពាក្យអ្វីដែលធ្វើឲ្យអ្នកដទៃគេស្រឡាញ់អ្នក បើស្តាប់គឺស្តាប់ឲ្យកើតក្តីស្រឡាញ់និងមេត្តាករុណា ! ។
៣- នៅពេលអ្នកដទៃធ្វើឲ្យអ្នកមានទុក្ខ ព្រោះតែគាត់មានទុក្ខយ៉ាងជ្រាលជ្រៅរួចទៅហើយ ទុក្ខបានគ្របសង្កត់រូបគាត់ខ្លាំងណាស់ គាត់ត្រូវការជំនួយ នេះគឺជាសារដែលគាត់កំពុងតែផ្ញើរទៅកាន់គេគ្រប់គ្នា បើអ្នកបែរជាខឹងតប គឺអ្នកដាច់មេត្តាចំពោះគាត់ណាស់។
៤- ជាធម្មតានៅពេលអ្នកណាខឹង គេនឹងបំពងសម្លេងរបស់គេ យើងត្រូវព្យាយាមស្តាប់ភាពស្ងប់ស្ងាត់វិញ ( ពិចារណាការពារចិត្ត) ព្រោះគេកំពុងតែទទួលការគំរាមកំហែងពីច្បាប់ នៅពេលគេបាត់បង់ការគ្រប់គ្រងចិត្ត ជីវិតគេកំពុងតែឋិតក្នុងកន្លែងដែលគ្មានសុវត្ថិភាព ។

Comments