អ្នកគឺជាមនុស្សចូលចិត្តគិតច្រើនមែនទេ ? ការគិតពេលថ្ងៃហុយដូចផេះ ពេលយប់ឆេះដូចភ្លើង មិនជាការល្អទេ អ្នកនឹងអាចកើតជំងឺផ្លូវចិត្តក្នុងពេលដ៏ខ្លីបាន ។ នេះជាវិធីកាត់បន្ថយការគិតដែលព្រះពុទ្ធបានបង្រៀនក្នុងសតិប្បដ្ឋានសូត្រ ៖
១- ត្រូវយល់ហេតុផលនៅពីក្រោយការគិត (ដេញសួរខ្លួនឯង ហេតុអីបានត្រូវគិត ? )។
២- នៅពេលមានស្មារតីដឹងពីវា នឹងប្រឈមជាមួយវា ការព្រួយបារម្ភនឹងថយចុះ (វាថមថយឋាមពល)
៣- ភ្ជាប់សតិដឹងមកវិញ្ញាណៈ ធ្វើអ្វីត្រូវបញ្ជូនចិត្តតាមដឹងខ្លួនជានិច្ច ជើងឈានប៉ះដី បញ្ជូនចិត្តដឹងថាប៉ះដី ដើរដឹងខ្លួនថាដើរ កំរើកដៃជើងដឹង មើលវត្ថុអ្វីត្រូវដឹងថាមើល ឮសម្លេងជុំវិញខ្លួនត្រូវមានស្មារតីដឹងជានិច្ច ។
៤- គិតផ្តោតទៅលើអ្វីដែលខ្លួនចូលចិត្ត ហើយមើលវាដោយយកចិត្តទុកដាក់ ។
៥- សួរខ្លួនឯងថា តើបញ្ហាអ្វីដែលខ្លួនបារម្ភឥឡូវនេះឲ្យប្រាកដ ? វាជាការពិតទេដែលត្រូវបារម្ភ(បារម្ភរឿងមិនទាន់កើតឡើង បារម្ភពីរឿងដែលខ្លួនធ្វើមិនកើត )
៦- រៀបចំផ្ទះសម្បែងឲ្យល្អ ដើរកំសាន្តកន្លែងដែលមានផាសុខភាព ទៅធ្វើបុណ្យទាន ស្តាប់ធម៌ កុំសំងំនៅម្នាក់ឯង ។
៧- កុំគិតរហូតដល់ធ្លាក់ខ្លួនស្គមរីងរៃឲ្យសោះ ! ដកដង្ហើមឲ្យស្រួលប្រាប់ខ្លួនឯងថា មិនអីទេ ! សុខភាពអញល្អប្រសើរណាស់ ! ហើយញញឹមដោយរីករាយ ! ។

