កំហុសគឺជាអវិជ្ជាសុទ្ធសាធ
១- កំរិតគុណភាពចិត្តទីមួយៈ គឺនៅទាបសឹងតែប្រហាក់ប្រហែលជាមួយសត្វ ដឹងតែពីឃ្លានសីុ ជុះនិងបង្កើតកូនចៅដោយគ្មានការទទួលខុសត្រូវ ពួកនេះមិនដឹងខុសត្រូវគុណទោសអ្វីទេ មិនបាច់ពន្យល់មិនបាច់បង្រៀនពីទ្រឹស្តីជីវិតអ្វីនោះឡើយ ។ ដំណើរវិញ្ញាណរបស់ពួកគេ គឺទើបតែរួចមកឋាននរកទេ គេគ្មានបទពិសោធនៅលើផែនដីនេះច្រើនឡើយ ដូចជាមនុស្សទើបរួចមកពីគុកដូច្នោះដែរគឺដឹងតែពីផឹកសីុសប្បាយ អាយុខ្លីចេញពីលោកនេះបាត់ទៅ ។
២- កំរិតគុណភាពចិត្តទីពីរៈ(ចិត្តអាត្មានិយមសុទ្ធសាធ) គ្រាន់ជាងទីមួយបន្តិច ប៉ុន្តែដឹងតែពីបាន មានភាពអាត្មានិយមពេញទំហឹង ចេះតែរក្សាកូនចៅខ្លួនឯងតែប៉ុណ្ណោះ មិនចេះចាគៈឡើយ ។
៣- គុណភាពចិត្តកំរិតទីបីៈ(ចិត្តមានសតិសម្បជ្ជញ្ញៈមានវិចារណៈញ្ញាណ) ដឹងខុសដឹងត្រូវ ចេះប្រយុទ្ធដើម្បីផ្លាស់ប្តូរចិត្តអាក្រក់ ចេះកសាងគុណធម៌ មានទានមានសីល មានភាវនា តែក្នុងសភាពមុជងើបដូចអ្នកកំពុងតែហែលទឹក។
៤- កំរិតគុណភាពចិត្តទីបួនៈ ជាចិត្តជិតដល់ពោធិញ្ញាណ គេអត់ខ្វល់ពីលោកនេះ គេមកនេះគឺគ្រាន់តែជួយផ្តល់ចក្ខុវិស័យជួយដល់អ្នកទន់ខ្សោយតាមផ្លូវបញ្ញាតែប៉ុណ្ណោះ ! ។ សូមនាំគ្នាអភវឌ្ឍគុណភាពចិត្តរៀងៗខ្លួន ដើម្បីបានឡើងឋានៈតាមលំដាប់ ! ចាំណា មូលហេតុនៃបញ្ហាទុក្ខសោកនិងការឈឺចាប់ទាំងអស់គឺមកពីអវិជ្ជា ! ពន្លឺទៀនដែលឆេះបានល្អគឺបញ្ញានឹងបណ្តេញភាពងងឹតបានគ្រប់យ៉ាង ! ។

