និទានគំនិត

C
chansela

មានឥសីមួយអង្គបានឃើញឆ្មាកំពុងតែចង់ចាប់កណ្តុរដែលគំពុងតែភិតភ័យញ័រខ្លួនទទ្រើក ឥសីបានប្រើវេទមន្តជប់កណ្តុរឲ្យក្លាយជាឆ្មា ! ឆ្មានោះរត់បាត់ទៅ ។ ឆ្មាវេទមន្តស្រាប់តែខ្លាចឆ្កែ ឥសីឃើញហើយ ក៏ជប់វាឲ្យក្លាយជាឆ្កែ ឆ្កែវេទមន្តបែរជាខ្លាចមនុស្ស ឥសីក៏ជប់ឲ្យវាក្លាយជាមនុស្ស តែវាបែរជាខ្លាចខ្លាឃ្មុំ ! ទីបំផុតឥសីក្តៅគុម្ពត្រចៀកពោលថា ៖ អញសុំខ្លាចឯងហើយ ! អញជួយឯងមិនបានទេ ទៅតាមយថាកម្មឯងទៅចុះ ធ្វើម៉េចបើបេះដូងឯងនៅតែជាសត្វកណ្តុរ ចង់ក្លាយទៅជាអ្វីក៏មិនកើតដែរ ! ។ ឥសីបានជប់វាទៅជាកណ្តុររត់ចូលរន្ធវិញបាត់ទៅ ! ! ! ។ ចាំណា ! ត្រូវមានស្មារតីកសាងខ្លួន អភិវឌ្ឍខ្លួនដោយខ្លួនឯង ! បើមិនចេះឆ្នៃខ្លួនឲ្យមានតំលៃទេ គ្មានអ្នកណាអាចជួយយើងបានឡើយ !
ការភ័យខ្លាចអ្នកណាក៏មានដែរ តែគេមានការតាំងចិត្ត មានការប្រយុទ្ធដើម្បីធ្វើការផ្លាស់ប្តូរខ្លួនឯងឲ្យបានប្រសើរឡើង ! កូនអើយពួជខ្មែរនេះណា មិនអន់ទេ កុំបំភ្លេចតំលៃឈាមខ្លួនឯងឲ្យសោះ !

Comments