តើព្រះពុទ្ធសាសនាជាទស្សវិជ្ជាឬ ? មិនត្រឹមត្រូវទេ !
- ទស្សនវិជ្ជាពាក់ព័ន្ធនឹងចំណេះដឹងជាសំខាន់មិនពាក់ព័ន្ធនឹងការប្រតិបត្តិទេ។
- ព្រះពុទ្ធសាសនាផ្តោតលើការយកចិត្ដទុកដាក់ ជាពិសេសលើការបដិបត្តិនិងការធ្វើឲ្យជាក់ច្បាស់នូវមគ្គផលនិព្វាន...។ ពុទ្ធសាសនាជាជីដូនទស្សនវិជ្ជា និងមាតានៃសុខសន្តិភាពពិភពលោក ពាក្យថា និព្វានប្រែមកថា ជាការដកចេញនូវតណ្ហា ដែលតណ្ហាគឺជាមូលហេតុតែមួយគត់នាំលោកនេះចុះក្នុងភ្នក់ភ្លើងសង្គ្រាម សាងផែនដីឲ្យក្លាយជាវាលកប់ខ្មោច ឬ ជាវាលរហោឋានគួរឲ្យសង្វេកពន់ពេកណាស់ ! និព្វានគឺជាការប្រយុទ្ធនឹងតណ្ហា ដែលជាព្រះពររបស់ព្រះពុទ្ធតែមួយអង្គគត់នៅក្នុងលោកនេះ « Nirvanna = Peace » និព្វានគ្មានអ្វីក្រៅពីសន្តិភាពនេះទេ ! ។

