ជីវិតបានបង្រៀនយើងថា

C
chansela

ជីវិតបានបង្រៀនយើងថា យើងមិនអាចមានស្នេហាដែលគ្មានភាពស្មោះត្រង់បានទេ ! ។ ការរស់នៅជួបជុំ មិនបាច់គិតថាខ្លួនឯង បានថែថ្នមគេប៉ុណ្ណា ហើយគេបានធ្វើយ៉ាងណាដាក់អ្នកវិញនោះទេ តម្លៃនេះវាមិនដូចគ្នាឡើយ ។ ពេលខ្លះមនុស្សដែលយើងស្រឡាញ់បំផុត គេនៅតែអាចចាកចេញពីយើងបានដដែលទេ(ព្រាត់រស់ក៏មាន ព្រាត់ស្លាប់ក៏មាន) អ្នកត្រូវតែយល់ឲ្យបានច្បាស់ពីការពិតនេះ ។ ទីបំផុតវាគ្មានអ្វីក្រៅពីការស្រឡាញ់ខ្លួនឯងឲ្យបានល្អបំផុតនោះទេ !

Comments