ចិត្តវិទ្យាៈ

C
chansela

ចិត្តវិទ្យាៈ កំហុសឪពុកម្តាយក្នុងការអប់រំកូន !
១- ប្រើអំណាចគ្រប់គ្រងគំរាមកំហែងកូនជាជាងប្រើហេតុផលពន្យល់ឲ្យយល់។
២- ត្អូញត្អែររអូរទាំបន្តុះបង្អាប់កូន ប្រដៅកូនមិនមើលអាយុបញ្ញា។
៣- មើលទៅកូនដូចត្លុកកំប្លែងសម្រាប់ចំអន់សើចលេង ស្តីបន្ទោសពីអាកប្បកិរិយា ជាជាងការណែនាំ ។
៤- សម្តែងអារម្មណ៍អវិជ្ជមានដាក់កូនរាល់ថ្ងៃ បំភ័យបន្លាចកូន ។
៥- យល់តែអារម្មណ៍ខ្លួនឯងមិនយល់អារម្មណ៍កូន គ្មានការសហការជិតស្និទ្ធជាមួយកូន ។ បង្ខំកូនឲ្យបាត់មាត់មិនឲ្យនិយាយ មិនឲ្យយំ គំរាមសំឡុត ។
៦- ប្រើលុយដើម្បីយកចិត្តកូនឲ្យស្រឡាញ់ខ្លួនឯង បញ្ចេះកូនឲ្យស្អប់មនុស្សដែលខ្លួនមិនចូលចិត្ត ។
៧- គិតលុយច្រើនជាងគិតកូន មិនថែទាំអាហារនិងសុខភាពរបស់កូន ។
សន្ទូងដែលឲ្យផលច្រើនព្រោះម្ចាស់ចេះថែទាំដកស្មៅកុំបង្កើតកូនដោយគ្មានការទទួលខុសត្រូវនាំឲ្យមានបន្ទុកដល់សង្គម ។

Comments