Real Madrid ឈ្នះពាន Super Cup ជាលើកទី12
ក្លឹប Real Madrid បានឈ្នះពាន Spanish Super Cup ជាលើកទី១២ ក្រោយយកឈ្នះ Athletic Bilbao លទ្ធផល ២-០ ក្នុងការប្រកួតរៀបចំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ខ្សែបម្រើជើងចាស់ Luka Modric ជាអ្នករកគ្រាប់ដំបូងឲ្យ Madrid មុនពេលខ្សែប្រយុទ្ធ Karim Benzema ជាអ្នកបន្ថែមគ្រាប់ទីពីរដោយបាល់ប៉េណាល់ទី។ Bilbao មានឱកាសទទួលបានបាល់ប៉េណាល់ទីមួយលើកដែរ ក្រោយបាល់ប៉ះដៃខ្សែការពារ Eder Militao របស់ Madrid ក្នុងតំបន់គ្រោះថ្នាក់។ប៉ុន្តែសំណាងមិនល្អ កីឡាករ Raul Garcia ធ្វើមិនបានសម្រេច ដោយជួយបានពីអ្នកចាំទី Thibaut Courtois។ បញ្ចប់ការប្រកួត Real Madrid ឈ្នះ Athletic Bilbao ២-០ គ្រងពាន Spanish Super Cup ជាលើកទី១២ក្នុងប្រវត្តិសាស្ត្រក្លឹប៕

