អនុវត្តការលះបង់ភាពអាម៉ាស់និងការស្តីបន្ទោសខ្លួនឯងរបស់អ្នក ព្រោះក្នុងលោកនេះតើមានអ្នកណាមកស្មោះជាមួយយើងជាងខ្លួនឯងទៀតនោះ ? ។ អនុវត្តដោយសន្តិវិធីជាមួយនឹងការបរាជ័យកាលពីអតីតកាលរបស់អ្នក ព្រោះសូម្បីតែព្រះក៏ធ្លាប់បរាជ័យជាច្រើនលើកច្រើនសារមុនទទួលបានការត្រាស់ដឹងដែរ ។ អត់ទោសឱ្យខ្លួនឯងចំពោះការខុសឆ្គងនិងអំពើមិនគប្បីរបស់អ្នកចំពោះមនុស្សជាទីគោរពនិងស្រឡាញ់ ត្រឡប់មកមើលថែស្រឡាញ់ថ្នាក់ថ្នមមនុស្សដែលអ្នកបានទុកចោលព្រោះតែងតែមើលរំលងរៀងរាល់ថ្ងៃ ! ។

