ជំនាញផ្លូវចិត្ត

C
chansela

ជំនាញផ្លូវចិត្តដ៏ប្រសើរទាំង៥ប្រការ ក្រោយពីការហ្វឹកហាត់សមាធិ៖
១- អាវជ្ជនៈ ពូកែខាងរាវរកអារម្មណ៍ល្អៗយកមកគិតមិនដូចពីមុនដែលនឹកឃើញតែរឿងអាក្រក់ ។
២- សមាវជ្ជនៈ ពូកែអប់រំអារម្មណ៍ខ្លួនឯងមកក្នុងផ្លូវល្អ
៣- អធិដ្ឋានៈ ពូកែតាំងទុកក្នុងចិត្តនូវរឿងល្អៗ រឿងដែលមិននាំឲ្យក្តៅក្រហាយចិត្តអន្ទះអន្ទែង ។
៤- វុដ្ឋានៈ សភាពដែលបរិបូណ៌នៃចិត្តជាកំពូលនៃការភាវនាអារម្មណ៍ លែងចេះគិតរឿងអាក្រក់ មានតែចិត្តភាវនាប៉ុណ្ណោះដែលកើតឡើង មិនចេះបណ្តែតបណ្តោយចិត្តឲ្យទៅគិតរឿងអត់ប្រយោជន៍ដូចពីមុន ។
៥- បច្ចវេក្ខណៈ ចេះគិតវិភាគវែកញែកពីអំពើល្អអាក្រក់ ដែលខ្លួនគប្បីលះនិងគប្បីចំរើន អ្វីដែលខ្លួនបានលះហើយ និងអ្វីដែលខ្លួនត្រូវព្យាយាមលះតទៅទៀត អ្វីជាសេចក្តីសុខពិតនៅក្នុងលោក ! ។ នេះហើយជាលទ្ធផលនៃការអប់រំចិត្តឬអភិវឌ្ឍផ្លូវចិត្តក្នុងពុទ្ធសាសនា បើអ្នកមិនបានអប់រំចិត្តទេ អ្នកនឹងគិតតែរឿងមិនបានការ រឿងដែលខ្លួនធ្វើមិនកើត រឿងដែលមិនគួរដល់នូវការគិតរឿងកន្លងហួស រឿងមិនទាន់មកដល់ រឿងផុតវិស័យគិតជាដើម ទីបំផុតអ្នកអាចកើតជំងឺគិតច្រើន ទន់ខ្សោយបញ្ញាស្មារតី ស្គមស្គាំងរូបរាងកាយជាមិនខាន ! ។ សមាធិជាបច្ចេកទេសអភិវឌ្ឍផ្លូវចិត្តតែមួយគត់នៅក្នុងលោក ! ។

Comments